(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងពីការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ នៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើយោងតាមលិខតរបស់ គ.ជ.ប ដែលផ្ញើរទៅប្រធានគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោតដែល Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីជូនដំណឹងនេះ គ.ជ.ប បានប្រាប់ឲ្យគណៈកម្មការរាជធានីខេត្ត ត្រូវចាត់ចែងបិទផ្សាយក្នុងរយៈពេលយ៉ាងតិច ៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត នូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ គឺត្រូវរៀបចំបិទផ្សាយបន្ទាប់ពីបានចាប់ឆ្នោត កំណត់លេខរៀងនៅលើសន្លឹកឆ្នោតរួចហើយ ដោយមិនត្រូវឲ្យហួសថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ឡើយ៕

ខាងក្រោមនេះ ជាលិខិតរបស់ គ.ជ.ប៖