(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការធានាស្ថេរភាពសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
សេចក្ដីជូនដំណឹងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានប្រាប់ទៅកាន់ នាយកដ្ឋានកណ្ដាល នាយកដ្ឋានជំនាញ អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវកសាងផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជំនាញ និងតាមភូមិសាស្ដ្ររៀងៗខ្លួន ដោយផ្ដោតលើការងារសំខាន់ៗ ចំនួន១០ចំណុច។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖