(ភ្នំពេញ)៖ ដោយពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់នេះ ក្រុមហ៊ុន កូ​កា​-​កូ​ឡា បានរៀបចំទុកជាស្រេច ដើម្បី​តុបតែង​រូប​ខ្លោងទ្វារ និង​ចង្កៀងគោម​អមដោយ​ក្បូរក្បាច់​ផ្កា​ខ្មែរ ដង្ហែ​ពេញ​ផ្លូវ​យ៉ាង​ស្រស់ស្អាត ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី និង​ឲ្យ​អ្នក​ទេសចរណ៍​គ្រប់រូប​ចូល​ថត​កម្សាន្ត​។​

ចង្កៀងគោម​ទាំងនោះ ជា​សិល្បៈ​ស្រមោល ​ដែល​បង្កើត​ចេញពី​ស្នាដៃ និង​គំនិត​របស់​សិល្បករ​ខ្មែរ និង​មាន​ការបែង​ចែកចេញជា​រាង​បេះដូង ផ្កាម្លិះ និង​ផ្កាយ ដែលជា​និមិត្ត​នៃ​ភាពរុងរឿង និង​សិរី​សួស្ដី​ឆ្នាំ​ថ្មី​។​

ជាងនេះទៅទៀត ​គោម និង​ការតុបតែង ​ដែល​ពោរពេញ​ដោយ​អំណរ​ឆ្នាំ​ថ្មី មាន​ដាក់​តាំងនៅ ២​កន្លែង គឺ​ស្ថិតនៅ​ខាងក្រៅ​ផ្សារ​ទំនើប AEON ១ និង២ ដែលជា​ទីតាំង​ទូលាយ ងាយស្រួល​ចត​យានយន្ត និង​បរិយាកាស​ល្អ​។

កុំ​ភ្លេចណា! ​នាំ​មិត្ត​ភក្ដិ និង​គ្រួសារ​ទៅ​ថតរូប​ដ៏ស្រស់ស្អាតនេះទាំងអស់គ្នា ៕