(ភ្នំពេញ)៖ តំណាងពិសេសៗពីសមាគម និងស្ថាប័នពាណិជ្ជកម្មក្នុងស្រុក និងបរទស ដូចជា តៃវ៉ាន់ ម៉ាឡេស៊ី ហុងកុង សិង្ហបុរី ចិន ជប៉ុន ជាច្រើនរូប បានចូលរួមការបើកព្រឹត្ដិការ «សមាគមពាណិជ្ជកម្មអាស៊ាន» ជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារណាហ្គាវើល។

ប្រធានស្ថាបនិកសមាគមពាណិជ្ជកម្មអាស៊ាន លោក ដាតុ ជេគយាប បានថ្លែងថា «សមាគមពាណិជ្ជកម្មអាស៊ាន ជាសមាគមពាណិជ្ជកម្មមួយ ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្ដល់ជូននូវបែបផែនធុរៈកិច្ច ដើម្បីជំរុញ និងលើកកម្ពស់ប្រជាជនកម្ពុជា និងជាប្រជាជននៃបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ឱ្យចូលរួមជាមួយគ្នា ក្នុងនាមជាសមាគមតែមួយ»

ជាងនេះទៅទៀត ដើម្បីដំណើរការ និងគ្រប់គ្រងបែបផែនមួយ ឱ្យឈានទៅរកការផ្សារភ្ជាប់ប្របាច់បញ្ជូលគ្នា ការជួយជ្រោមជ្រែង ការផ្សព្វផ្សាយចំណេះដឹង ការរីកចម្រើន ការចាប់ផ្ដើម និងរឿងរ៉ាវផ្សេងៗដែលអាចធ្វើទៅបាន សម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ។

លើសពីនោះ លោកបានថ្លែងបន្តថា «សមាគមពាណិជ្ជកម្មអាស៊ាន ជាសមាគម ដែលត្រូវបានរួមបញ្ចូលជាស្រេច ជាមួយនិងសមាជិក ពីស្ថានប័នពាណិជ្ជកម្មកម្ពុជា និងស្ថានប័នពាណិជ្ជកម្មបរទេស មកពីបណ្តាប្រទេសអាស៊ាន ដើម្បីជួយលើកកម្ពស់ និងភាពរីកចម្រើនរបស់សហគ្រិន ក្នុងស្រុកតាមរយៈការផ្សារភ្ជាប់ពួកគេដោយផ្ទាល់ ជាមួយសមាជិកមកពីតំបន់អាស៊ាន»

លោកបញ្ជាក់បន្ថែមថា សមាគមពាណិជ្ជកម្មអាស៊ាន ពិតជាពិសេសណាស់ ជាមួយពេលវេលាដ៏សមស្របមួយ ដែលជាការតព្វកិច្ចរបស់សមាគមតាមរយៈទំនាក់ទំនងជាមួយ សមាជិកនៅបរទេស អាចឲ្យផ្សារភ្ជាប់ពាណិជ្ជកម្មក្នុងស្រុក និងពង្រីកទៅកាន់បណ្តាប្រទេសអាស៊ានផ្សេងទៀតបាន៕