(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា នៅថ្ងៃទី០៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ កម្ពុជាបាននឹងកំពុងបន្តស្ថិតនៅក្នុងតំបន់នៃជ្រលងសម្ពាធទាប ដែលលាតសន្ធឹងមកពីប្រទេសថៃ ជួបនឹងសម្ពាធខ្ពស់។
ក្រសួងធនធានទឹកបានឱ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នឹងបន្តមានភ្លៀងកក់ខែធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម តែពុំបានសាយភាយបានល្អនោះទេ។ ឯសីតុណ្ហភាពជាទូទៅមានពី៣៣ ដល់៣៤អង្សាសេ តែចាប់ពីថ្ងៃទី០៦ ខែមេសា សីតុណ្ហភាពនឹងបន្តកើនឡើងវិញ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖