(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះបានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កម្ពុជានឹងទទួលនូវឥទ្ធិពល នៃសម្ពាធទាបដែលកើតពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់ បន្តកើតមានក្នុងកម្រិតពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រសួងបានអំពាវនាវ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរន្ទរះ ពិសេសខ្យល់កន្ត្រាក់។ ទន្ទឹមនោះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាទឹកទុក ត្រងទឹកទុកនៅពេលមានភ្លៀង ព្រោះរដូវវស្សានៅមានរយៈពេលមួយវែងជាបង្គួរ គួបផ្សំនឹងកំដៅក្តៅ និងរំហួតខ្ពស់»៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖