(ភ្នំពេញ)៖ ស្រាបៀរ GANZBERG ធ្លាប់មានប្រវត្តិដ៏អស្ចារ្យនៃអ្នកផលិតជនជាតិអាល្លឺម៉ង់ ដែលមានល្បីល្បាញ ដោយសារតែគុណភាពស្រាបៀរ និងរសជាតិឈ្ងុយឆ្ងាញ់លើសពីស្រាបៀរធម្មតា។

គ្រប់ដំណក់នៃស្រាបៀរ GANZBERG ផលិតចេញពីគ្រឿងផ្សំលេខ១ លំដាប់ថ្នាក់ពិភពលោកពីប្រទេសអាល្លឺម៉ង់។ ហើយមុនការទទួលបានផលិតផលសម្រច គ្រប់ការផលិតពោរពេញទៅដោយការទទួលខុសត្រូវខ្ពស់ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់បន្សុទ្ធនៃស្រាបៀរអាល្លឺម៉ង់ ដែលមានអាយុកាល ៥០០ឆ្នាំមកហើយ ។

ជាលទ្ធផលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសកម្រិតពិភពលោកជាបន្តបន្ទាប់ក្រោមការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ពីស្ថាប័នកំពូល Monde Selection ដោយទទួលបានកំណត់ត្រាថ្មី ជោគជ័យថ្មី សមិទិ្ធផលថ្មី បន្ទាប់ពីទទួលបានមេដាយមាសផ្ទួនៗរយៈពេល២ឆ្នាំកន្លងមក ហើយនេះគឺជាឆ្នាំទី៣ហើយសម្រាប់មេដាយមាសពិភពលោកមួយនេះ រហូតឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិ ។

សូមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ -២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection ។

ហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក ៕