(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាមិត្តសារព័ត៌មានទាំងអស់ជាទីរាប់អានដើម្បីបញ្ចៀសការយល់ច្រឡំ ចំពោះវិធានការប្រឆាំងនឹងក្រុម ឬអង្គការ ដែលត្រៀមលក្ខណៈស្វាគមន៍ទណ្ឌិត សម រង្ស៊ី នៅឯនាយសមុទ្រនោះ គឺរាជរដ្ឋាភិបាលអាចមានលទ្ធភាពតាមផ្លូវច្បាប់ ក្នុងកិច្ចចាត់វិធានការដោយប្រការណាមួយជាចាំបាច់។
ក៏ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ទន់ភ្លន់ និងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកមានគុណធម៌ និងសីលធម៌ខ្ពស់នោះ ខ្ញុំផ្ទាល់យល់ឃេីញថា គឺមិនមានតម្លៃនៃការចាំបាច់ណាមួយ ក្នុងកិច្ចចាត់វិធានការនោះទេ គឺ នាំឱ្យមានអរិភាព ឬរូបភាពប្រទូសរ៉ាយរវាងខ្មែរ និងខ្មែរ នៅលើទឹកដីបរទេស ដែលសម្តេចតេជោ លោកមិនចង់ឃេីញ ករណីនេះកេីតឡេីងនោះឡើយ ដែលអាចបង្កឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសជាតិ។
រាជរដ្ឋាភិបាលមានគោលការណ៍យ៉ាងមុតមាំ និងច្បាស់លាស់ ក្នុងកិច្ចថែរក្សាកិត្តិយស និងមុខមាត់របស់កម្ពុជា។
អាស្រ័យហេតុដូចនេះ សូមសាធារណជន និងមិត្តសារព័ត៌មានទាំងអស់ មេត្តាទទួលជ្រាបជាព័ត៌មាន៕