(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីអាកាសធាតុ នៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ ២៤ ខែមេសា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ភ្លៀងកក់ខែចុះខ្សោយ និងអាចកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុង ខណៈសីតុណ្ហភាពអាចកើតឡើងកំដៅ ក្នុងចន្លោះ៣៧ ដល់ ៤០អង្សាសេ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតនៅរកប្រក្រតីភាពឡើងវិញនោះទេ៕