(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតទៅ គ.ជ.ប រួចហើយ ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ្រប់ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេស ឱ្យធ្វើជាតំណាង CPP ដើម្បីចុះហត្ថលេខា លើពាក្យសុំចុះចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនៅតាមមូលដ្ឋាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។
បន្ទាប់ពីផ្ទេរសិទ្ធិរួច ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឱ្យធ្វើជាតំណាងគណបក្សក្នុងការចុះហត្ថលេខាលើពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (តាមទម្រង់បែបបទដែលបានកំណត់ដោយ គ.ជ.ប) នៅតាមសាលាឃុំ-សង្កាត់ ក្នុងក្របខណ្ឌនៃក្រុង ស្រុក ខណ្ឌរបស់ខ្លួន សម្រាប់ចូលសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។
បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ លធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ (កបឃ.ស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖