(សៀមរាប)៖ អគ្គិសនីសៀមរាប បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៥៖០០នាទីព្រឹក រហូតដល់ម៉ោង៦៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីទាំងស្រុងក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដោយសារភាគីថៃ (EGAT) ធ្វើការផ្លាស់ប្តូរខ្សែបញ្ជូន (Transmission Line Conductor) នៅអនុស្ថានីយ៍ WATTANANAKORN នៃប្រទេសថៃ និងកាប់សំអាតដើមឈើក្រោមគន្លង ខ្សែបញ្ជូនតង់ស្យុងខ្ពស់ (១១៥គីឡូវ៉ុល) ពីបណ្តាញបញ្ជូនថៃ មកបណ្តាញបញ្ជូនកម្ពុជា។
អគ្គិសនីខេត្តសៀមរាបបញ្ជាក់ទៀតថា ដោយឡែកចំពោះតំបន់សំខាន់ៗមួយចំនួន ស្ថិតក្នុងក្រុងសៀមរាប មានដូចជា តំបន់រដ្ឋបាលសាលាខេត្ត, មន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាដើម អគ្គិសនីសៀមរាប នឹងដំណើរការរោងចក្រផលិតថាមពលអគ្គិសនីកម្លាំង១០MW ដើម្បីបន្តផ្គត់ផ្គង់ជូន៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖