(កំពង់ចាម)៖ ស្រ្តីម្នាក់ឈ្មោះ Sum Meyle មានកូន៥នាក់នៅក្នុងបន្ទុក បានបង្ហាញក្ដីរីករាយជាខ្លាំងនៅពេលដែល លឺថាក្រុមគ្រូពេទ្យចិន ក្រោមយុទ្ធនាការលុបបំបាត់ការពិការភ្នែក នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវបានផ្ដល់សេវា វះកាត់ភ្នែកឡើងបាយដោយឥតគិតថ្លៃ។ នេះបើតាមការចេញចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នាពេលថ្មីៗនេះ។

អ្នកស្រី Sum Meyle មានអាយុ៣៦ឆ្នាំ បានរស់នៅជាមួយភ្នែកឡើងបាយអស់រយៈពេលជាច្រើនឆ្នាំ ហើយជំងឺនេះ វាបានបង្ខំឱ្យអ្នកស្រីត្រូវបោះបង់ចោលការងារជាសន្តិសុខយាមនៅក្នុងទីក្រុងភ្នំពេញ។ អ្នកស្រីបានបញ្ជាប់ប្រាប់ ស៊ីនហួរ ដូច្នេះថា៖ «ខ្ញុំត្រូវចំណាយលុយ៣៥០ដុល្លារ សម្រាប់ការវះកាត់ភ្នែកឡើងបាយនៅឯភ្នំពេញ...ខ្ញុំគ្មានប្រាក់ គ្រប់គ្រាន់នោះឡើយ...អ្វីៗបានផ្លាស់ប្ដូរនៅពេលដែលខ្ញុំទទួលបានការវះកាត់ភ្នែកឡើងបាយដោយឥតគិតថ្លៃពី ក្រុម គ្រូពេទ្យចិនដែលបានផ្ដល់សេវាឥតគិតថ្លៃនៅមន្ទីរពេទ្យមួយកន្លែងក្នុងខេត្តកំពង់ចាម...ហើយខ្ញុំពិតជាសប្បាយចិត្ត ណាស់ក្រោយបកបង់រុំភ្នែកចេញ ភ្នែករបស់ខ្ញុំអាចមើលឃើញច្បាស់ឡើងវិញ»

គួរបញ្ជាក់ថា យុទ្ធនាការលុបបំបាត់ការពិការភ្នែកនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានដាក់ចេញ នៅក្នុងប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ២០១៨ ដោយអង្គភាពចិនជាច្រើនក្រោមកិច្ចសហការជាមួយក្រសួង សុខាភិបាលកម្ពុជា។ យុទ្ធនាការនេះបានផ្ដល់ការវះកាត់ភ្នែកឥតគិតថ្លៃរយៈពេល១៨ខែ ដល់អ្នកជំងឺភ្នែកឡើងបាយ នៅក្នុងខេត្តកំពង់ចាម ជាង៨,០០០នាក់៕