(ភ្នំពេញ)៖ បើយោងតាមប្រធានផ្នែកលក់ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃដាក់សម្ពោធលក់ជាផ្លូវការ កាលពីដើមខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះរួចមក Samsung Galaxy A10 និង A20 គឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ដោយធ្វើឱ្យចំនួននៃការទិញពីសំណាក់អតិថិជន មានការកើនឡើងយ៉ាងច្រើន គួរឱ្យភ្ញាក់ផ្អើលបំផុត។

មកទល់ពេលនេះ Samsung Galaxy A10 និង A20 ទទួលបានជោគជ័យយ៉ាងខ្លាំង សម្រាប់ទីផ្សារស្មាតហ្វូន ស្ថិតក្នុងតម្លៃសមរម្យបំផុតនៅកម្ពុជា។ ហើយអ្វីដែលធ្វើការទាក់ចិត្ត និងទទួលបានប្រជាប្រិយភាពហួសពីការស្មាននោះ គឺដោយសារតែវាមានរូបរាងស្លីមស្អាតបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាច្បាស់ ទំហំផ្ទុកធំ ថាមពលថ្មធំ បច្ចេកវិទ្យាស្កេនក្រយៅដៃ និងប្រើផ្ទៃមុខដើម្បីដោះសោរ ជាពិសេសស្មាតហ្វូនទាំងពីរនេះ អមមកជាមួយតម្លៃដែលអាចទទួលយកបាន បើធៀបទៅនឹងផលិតផលស្មាតហ្វូនដទៃទៀត ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។

ហេតុផលទាំងអស់នេះហើយ ដែលជាមូលហេតុក្នុងការទាក់យកចិត្តរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើននោះ។ ជាថ្មីម្តងទៀតចំពោះ Galaxy A10 គឺមានតម្លៃត្រឹមតែ $139 ប៉ុណ្ណោះ រីឯ Galaxy A20 វិញគឺមានតម្លៃតែ $179 ដែលមកជាមួយនឹងជម្រើស៣ពណ៌ដ៏ស៊ីវិល័យគឺ៖ ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ក្រហម។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ៖1800 20 3232៕