(រីយ៉ាដ)៖ ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតបានឱ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកទោស៣៧នាក់ត្រូវបានកាត់ទោសប្រហារជីវិត ពីបទមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
យោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយបន្តដោយសារព័ត៌មានរដ្ឋ ក្រសួងមហាផ្ទៃអារ៉ាប៊ីសាឌីតបានបញ្ជាក់ដូច្នេះថា៖ « ទោសប្រហារជីវិតត្រូវបានអនុវត្ត...លើឧក្រិដ្ឋជនដែលបង្កើតមនោគមន៍វិជ្ជាភេរវកម្ម និងបណ្ដាញភេរវកម្មដើម្បីបំផ្លាញ សន្តិសុខ ក៏ដូចជាបង្កភាពវឹកវរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត»។
គួរបញ្ជាក់ថា បើតាមក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត អ្នកទោសទាំង៣៧នាក់ដែលត្រូវប្រហារជីវិតគឺជាជនជាតិ អារ៉ាប៊ីសាអូឌីតទាំងអស់៕