(ប៉េកាំង)៖ វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវ៉ាត់និងផ្លូវ» លើកទី២ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ បានបិទបញ្ចប់ បន្ទាប់ពីអនុម័តសេចក្តីប្រកាសរួម នៃសន្និសីទកំពូលតុមូលរបស់មេដឹកនាំ។ អ្នកដឹកនាំដែលចូលរួមសន្និសីទបានបង្ហាញថា មានការប្តេជ្ញាចិត្តឆ្លងតាមគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវ៉ាត់និងផ្លូវ» ព្រមទាំងទំនាក់ទំនង ភាពជាដៃគូដែលរួមមានយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការផ្សេងទៀត បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់ និងអនុតំបន់ និងពិភពលោកទាំងមូល ត្រួសត្រាយអនាគត ដ៏ល្អបវរដែលមានវិបុលភាពជាមួយគ្នា ហើយរំពឹងថា នឹងរៀបចំធ្វើវេទិកាកំពូលតាមពេលកំណត់ និងរៀបចំសកម្មភាពបន្តបន្ទាប់មានពាក់ព័ន្ធផងដែរ។
បើប្រៀបធៀបនឹងវេទិកាកំពូលលើកដំបូងដែលបើកធ្វើនៅពីរឆ្នាំមុន វេទិកាកំពូលលើកនេះរួមទាំងអស់បានឈានដល់សមិទ្ធផលជាក់ស្តែងចំនួន២៨៣ និងកម្មវិធីកិច្ច សហប្រតិបត្តិការតម្លៃជាង៦ម៉ឺន៤ពាន់លានដុល្លារអាមេរិក។ នេះបានបង្ហាញថា មានប្រទេសនិងប្រជាជនកាន់តែច្រើនឡើងៗកំពុងក្លាយទៅជាដៃគូសហប្រតិបត្តិការ ដ៏ម៉ឺងម៉ាត់ដែលតភ្ជាប់និងប្រាស្រ័យទាក់ទងគ្នានិងរួមគ្នាស្វែងរកកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនិងវិបុលភាពលើខ្សែក្រវាត់មួយនិងផ្លូវមួយ។ «ខ្សែក្រវ៉ាត់និងផ្លូវ» សមស្របនិន្នាការអភិវឌ្ឍន៍ និងចរន្តប្រវត្តិសាស្រ្ត ច្នៃប្រឌិតថ្មីនិងរីកចម្រើននាំឲ្យប្រជាជនទាំងអស់ឃើញថា មានតែសេដ្ឋកិច្ចពិភពលោកដែលបើកទូលាយទើប អាចនាំមកនូវសុភមង្គលដល់ប្រជាជនបណ្តាប្រទេសនានា។
ក្នុងរយៈពេល៦ឆ្នាំកន្លងមក ក្រោមការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់គ្រប់ភាគីទាំងអស់ ការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» បានបង្កើតរចនាសម្ព័ន្ធនៃការតភ្ជាប់ និងការទាក់ទងគ្នាជាមូលដ្ឋាន។បណ្តាប្រទេសនិងអង្គការអន្តរជាតិ ចំនួនជាង១៥០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» ជាមួយប្រទេសចិន។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវជាច្រើនរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» មានផលប៉ះពាល់ជាវិជ្ជមានដល់ពាណិជ្ជកម្ម និងឱកាសការងារនៃពិភពលោក ជាពិសេសគឺកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសនានាដែលមានប្រាក់ចំណូលទាប។
គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» កំពុងជំរុញឲ្យការផ្លាស់ប្តូរអភិបាលកិច្ចសកលសម្រាប់ការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងវិបុលភាពរួមគ្នា។
ក្នុងនាមជាអ្នកផ្តើមគំនិត «ខ្សែក្រវ៉ាត់និងផ្លូវ» ប្រទេសចិនបានពង្រីកយ៉ាងសកម្មនូវទំហំនៃការនាំចូល ពាណិជ្ជកម្មផែ្នកសេវាកម្មបានរក្សាកំណើនយ៉ាងឆាប់បង្គួរ ហើយបានក្លាយទៅជាទីផ្សារសំខាន់សម្រាប់ការនាំចេញនៃបណ្តាប្រទេសតាមបណ្តោយ។
ការរួមគ្នាកសាងដែលមានគុណភាពខ្ពស់នៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» បានក្លាយជាគំនិតឯកភាពគ្នាកម្រិតខ្ពស់ក្នុងចំណោមគ្រប់ភាគីទាំងអស់ ហើយនឹងអំណោយផល ដល់ការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» ដោយមានទស្សនៈវិស័យអភិវឌ្ឍន៍។ ក្នុងអំឡុងពេលវេទិកានេះតំណាងដែលអង្គប្រជុំបានចាប់ផ្តើមដំណើរការគំនិតផ្តួចផ្តើម ក្រុងប៉េកាំង ស្តីពីផ្លូវសូត្រប្រកដដោយសុចរិតភាពដែលបង្ហាញថា ប្រទេសចិន និងបណ្តាប្រទេសនានាបានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយដើម្បីធ្វើឲ្យ «ខ្សែក្រវ៉ាត់និងផ្លូវ» ក្លាយទៅជាផ្លូវមួយដែលប្រកបដោយសុចរិតភាព និងការគ្រប់គ្រងតាមច្បាប់។
តាមតួលេខស្ថិតិនៃក្រសួងពាណិជ្ជកម្មចិនបានបង្ហាញឲ្យដឹងថា រហូតដល់ចុងឆ្នាំ២០១៨ តំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មក្រៅដែនតាមបណ្តោយ «ខ្សែក្រវ៉ាត់និងផ្លូវ» ដែលកសាងដោយប្រទេសចិនរួមទាំងអស់បានបង់ពន្ធក្នុងតំបន់ជាសរុប២៤០០លានដុល្លារអាមេរិក បានបង្កើតកាងារធ្វើសម្រាប់ ២សែន ៧ម៉ឺននាក់។
មហាសន្និបាតសហគ្រិនស្តីពីខ្សែក្រវាត់មួយ និងផ្លូវមួយបានបើកធ្វើជាលើកដំបូង នៅវេទិកាកំពូលលើកនេះសហគ្រិនដែលអង្គប្រជុំបានឈានដល់គម្រោងសហប្រតិបត្តិការ សរុបជាង៦ម៉ឺន៤ពាន់លានដុល្លារអាមេរិក។ ការនេះបានបង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការស្តីពីខ្សែក្រវ៉ាត់និងផ្លូវ បានសមស្របនឹងតម្រូវការក្នុងជីវភាពដ៏ល្អបវររបស់ ប្រជាជននៃបណ្តាប្រទេសនានា ការនេះគឺមិនអាចរាំងរាបានទេ។
ក៏ដូចជាលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់បានថ្លែងថា គឺការកសាងគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់និងផ្លូវ សមស្របនឹងចរន្តប្រវត្តិសាស្រ្តនៃសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ច តម្រូវការក្នុងសម័យនៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកលលោក និងក្តីបំណងយ៉ាងខ្លាំងរបស់ប្រជាជនប្រទេសនានាក្នុងជីវភាពកាន់តែសម្បូរធូធារ បង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ប្រជាជនប្រទេសនានាកំពុងបង្កើតជីវភាពរស់នៅដ៏ល្អបវរដោយពួតដៃគ្នា៕
ដោយ៖ អគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍ចិន