(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបង្កើត Spot វីដេអូ តុក្កតា ដើម្បីផ្សាព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរ ក្នុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះបញ្ជីបោះឆ្នោត ឆ្នាំ២០១៩។ នេះបើតាម Spot វីដេអូរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ។
តាមរយៈ Spot វីដេអូតុក្កតានេះ គ.ជ.ប ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មានឯកសារគ្រប់គ្រាន់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត គឺជាឯកសារតែមួយគត់ ដែលប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវប្រើប្រាស់សម្រាប់ការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទាំងពីរភេទ សូមប្រញាប់រួសរាន់ឡើង ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩នេះ ឱ្យបានគ្រប់ៗគ្នា៕
ខាងក្រោមនេះ ជា Spot វីដេអូ របស់ គ.ជ.ប៖