(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍អាកាស ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ ឲ្យកាន់តែល្អស្រស់បំព្រងសក្តិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវ ចំនួន១៧រួមមាន៖
១៖ វិថីក្រមួនស (ផ្លូវលេខ១១៤)
២៖ វិថីព្រះអង្គឌួង (ផ្លូវលេខ១១០)
៣៖ ផ្លូវសម្តេចប៉ាន (ផ្លូវលេខ ២១៤)
៤៖ តិរវិថីព្រះស៊ីសុវត្ថិ
៥៖ វីថីប៉ាស្ទ័រ (ផ្លូវលេខ៥១)
៦៖ មហាវិថីសម្តេចសុធារស
៧៖ មហាវិថីហ្សាដឺហ្គោល
៨៖ មហាវិថីព្រះមុនីរ៉េត (ផ្លូវលេខ២១៧)
៩៖ មហាវិថីនេរុហ៍ (ផ្លូវលេខ២១៥)
១០៖ ផ្លូវឧកញ៉ាទេពផន (ផ្លូវលេខ ១៨២)
១១៖ ផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០-ផ្លូវលេខ២៧៣)
១២៖ ផ្លូវលេខ ១៩៨៦
១៣៖ ផ្លូវលេខ ២០០៤
១៤៖ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវលេខ ១០១៩)
១៥៖ មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១)
១៦៖ ផ្លូវចោមចៅ
១៧៖ កំណាត់ផ្លូវជាតិលេខ២ (ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ)
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាស នៅតាមផ្លូវទាំង១៧ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ជាមួយនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្ត ឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕