(ភ្នំពេញ)៖ ក្រុមហ៊ុនខេមហ្វូន ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលសុទ្ធតែជាស្មាតហ្វូន ដែលបានផលិតដោយស្មាដៃកូនខ្មែរពិតៗ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ បានសម្ពោធដាក់លក់ជាផ្លូវការ កំពូលស្មាតហ្វូនរបស់ខ្លួនថ្មីមួយទៀតហើយ នៅសណ្ធាគារ កាបូឌីយ៉ាណា គឺស្មាតហ្វូន Honey Y2s ដែលជាទូរស័ព្ទដៃជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងមុន រហូតដល់៣ដង រួមជាមួយនឹងមុខងារថ្មីៗជាច្រើនទៀតផងដែរ។

លោក លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនខេមហ្វូន បានលើកឡើងថា ទូរស័ព្ទដៃម៉ាកខេមហ្វូន គឺសុទ្ធតែត្រូវបានផលិតដោយស្នាដៃកូនខ្មែរពិតៗ ដែលមានគុណភាពល្អ និងតម្លៃសមរម្យសម្រាប់យុវវ័យ ដែលវាអាចឆ្លើយតបជាមួយនឹងទីផ្សារ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរផ្ទាល់ផងដែរ។

នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនរបស់ខេមហ្វូន គឺនៅតែមានការគាំទ្រកាន់តែច្រើនឡើងៗផងដែរ ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត ដោយសារតែក្រុមហ៊ុនខេមហ្វូន គឺផលិតតែទូរសព្ទណា ដែលមានគុណភាព និងមានតម្លៃសមរម្យ។

លោក លន់ បូរី បានបញ្ជាក់ថា ការរៀបចំពិធីសម្ពោធដាក់លក់កំពូលស្មាតហ្វូន Honey Y2s គឺចង់បង្ហាញទៅដល់សាធារណៈជនទូទៅ នូវផលិតផលជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ ជាងស្មាតហ្វូនខេមហ្វូន ជំនាន់មុនរហូតដល់៣ដង ព្រមជាមួយការផ្តល់តម្លៃដ៏ពិសេស និងសមរម្យបំផុត ចំពោះជីវភាពប្រជាពលរដ្ឋខ្មែរទូរទៅនាពេលបច្ចុប្បន្ន។ កាន់តែជាពិសេសទៀតនោះនាពេលថ្មីៗនេះ ក្រុមហ៊ុនខេមហ្វូន បានឈ្នះពានប្រេនទូរស័ព្ទដៃល្អបំផុតប្រចាំឆ្នាំ២០១៨ ពីចក្រភពអង់គ្លេសផងដែរ។

លោក ឃុន ហេង ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនខេមហ្វូន បានឱ្យដឹងដែរថា Honey Y2s ជាកំពូលស្មាតហ្វូនស៊េរីថ្មីបំផុតបស់ខេមហ្វូន ត្រូវបានរចនាឡើង ជាមួយអេក្រង់ឆកបែបតំណក់ទឹកទំហំ 6.22 អ៊ីង ជាមួយកំរិត Ratio 19:9 លាតពេញគែម ពេញអេក្រង់ ពេញភ្នែក ចំពោះការទស្សនាវីដេអូកំសាន្តនានា កំរិត HD+។ Honey Y2s ត្រូវបាន បំពាក់ដោយកាម៉េរាភ្លោះ 13MP + 2 MP ដែលអាចចាប់យករូបភាពបានដិតច្បាស់ល្អ បែបធម្មជាតិ ជាមួយមុខងារ Pro Mode ( ប្រូ ម៉ូដ) ដែលជំនួយដល់ការថតយកបានស្អាតឥតខ្ចោះ តាមតម្រូវការ និងគ្រប់កាល:ទេស: ។

លោកបានបន្ថែមថា Honey Y2s ក៏ភ្ជាប់មកជាមួយ កាម៉េរាមុខ 8MP អមជាមួយបច្ចេកវិទ្យាស៊ែលហ្វី ផតទ្រេតម៉ូដ ( Selfie Portrait Mode) អាចថតស៊ែលហ្វីបានស្អាត អមជាមួយផ្ទៃខាងក្រោយ ព្រិលៗ ( blur background) , ផ្ទៃសខ្មៅ និងមុខងារផ្សេងៗទៀត ដូចជា AR Emoji Sticker ជាដើម។ Honey Y2s ត្រូវបានផលិតមកជាមួយម៉ាស៊ីនខ្លាំង ជាងស្មាតហ្វូនជំនាន់មុន៣ដង ជាមួយនឹង CPU 2.0 GHz ព្រមជាមួយអង្គចងចាំ Ram 3GB និង Memory 32GB ដែលលោកអ្នកអាចលេងហ្គេមធំៗ PUBG បានយ៉ាងរលូន លឿន មិនរអាក់រអួល ។ Honey Y2s អមជាមួយថាមពលថ្ម ៣,៤០០mAh ផងដែរ ដែលអាចឱ្យអ្នកប្រើប្រាស់ទូទៅបានពេញមួយថ្ងៃ។

សូមបញ្ជាក់ដែរថា កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនខេមហ្វូន បានបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ ម៉ាក Honey Y2s ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ស៊ីមពីរ 4G Volte អាចដំណើរការអ៊ីនធឺណិត Youtube , Facebook និងកម្មវិធីកម្សាន្តផ្សេងៗ ដោយរលូន ។ Honey Y2s ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាដោះសោរ ដោយស្គេនមុខ និងស្គេនក្រយ៉ៅដៃ បានយ៉ាងឆាប់រហ័សបំផុត ហើយចំពោះតម្លៃវិញ Honey Y2s គឺត្រឹមតែ ១៣៩ដុល្លារប៉ុណ្ណោះ ជាមួយការថែមកាដូ Smart watch ដ៏ស្រស់ស្អាត ព្រមជាមួយការធានា១៤ខែ ចំពោះការប្រើប្រាស់ និង១០១ថ្ងៃដូរថ្មីផងដែរ៕