(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា គ.ស២០១៩នេះ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចយាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
សូមរំលឹកថា ព្រះមហាក្សត្រខ្មែរ បានយាងចេញពីប្រទេសកម្ពុជាទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង តបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ៕