(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត និងស្រុកចន្ទ្រាខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១នេះ បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត សម្រាប់ដោះស្រាយទុក្ខលំបាកជូនពលរដ្ឋ ដូចជាបញ្ហាគ្រោះធម្មជាតិផ្សេងៗផងដែរ។

លោក ម៉ឹង សំផន បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនឹករលឹកដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ទីណាមានទុកលំបាកទីនោះ ពិតជាមានកាកបាទក្រហមកម្ពុជាចុះជួយទាន់ពេល។

លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត ពិសេសថ្នាក់ដឹកនាំអនុសាខាត្រូវយកចិត្តទុកដាក់ជាប្រចាំតាមដានសភាពការណ៍ ដែលបានកើតឡើង ជាពិសេសករណីគ្រោះមហន្តរាយផ្សេងៗ ដែលប្រជាពលរដ្ឋរស់នៅតាមសហគមន៍មូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមប្រធានបទដែលបានលើកឡើង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»

គួរបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអនុសាខាកាកបាទក្រហមក្រុងបាវិតរួមមាន អង្ករ១០តោន មី១០០កេស ទឹកត្រីទឹកស៉ីអ៉ឺវ២០០យូរ សរុបថវិកាទាំងអស់១៧,០០០ដុល្លារអាមេរិក៕