(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១៦ករណី ក្នុងនោះជួញដូរ ១៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៦នាក់ និងគ្មានករណីប្រើប្រាស់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៥៧១ករណី ឃាត់មនុស្ស ៧,៦១៥នាក់ (ស្រី ៥៨២នាក់) ក្នុងនោះមានជនបរទេស ១៦៧នាក់ផងដែរ៕