(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមិថុនានេះ Facebook Page ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកយកនូវអាហារចំនួន៦ប្រភេទ ដែលត្រូវបានហាមឃាត់មិនឲ្យលក់ នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។
អាហារទាំង៦ប្រភេទនោះរួមមាន៖
១៖ ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់។
២៖ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ។
៣៖ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់។
៤៖ ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ។
៥៖ ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ។
៦៖ ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែម៕