(ភ្នំពេញ)៖ ឆ្លើយតបទៅករណីរលំបាក់អគារកម្អស់៧ជាន់ នៅក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការផ្លូវការមួយ ដើម្បីត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ។

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា គណៈកម្មការនេះ មានសមាសភាព ១៥រូប ដឹកនាំដោយ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមាន នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន។

គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖
* ត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ
* ត្រួតពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់
* ធ្វើបច្ចុប្បន្នភាពសំណង់អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម
*- ធ្វើរបាយការណ៍លទ្ធផលជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី
បូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល និង
*បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖