(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៧៩៩គ្រឿង រកឃើញល្មើសច្បាប់១,៤១០គ្រឿង (ម៉ូតូ៧៥%) អប់រំ៣៦៧គ្រឿង និងផាកពិន័យ ១,០៤៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៩៨៦គ្រឿង, អប់រំ២១២គ្រឿង និងផាកពិន័យ៨៤០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៦,៧៩៥គ្រឿង រកឃើញយានយន្តល្មើស១៣,២៣២គ្រឿង (ម៉ូតូ៧១%) ក្នុងនោះអប់រំ៣,៧៤០គ្រឿង និងផាកពិន័យ៩,៤៩២គ្រឿង (ម៉ូតូ១០០%)ផងដែរ៕

Advertising