(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានធ្វើពិធីប្រគល់រង្វាន់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ទៅឱ្យគូរស្វាមីភរិយាថ្មីចំនួន ៤៤០គូ ពីបណ្តាលរាជធានីខេត្តក្រុងទូរទាំងប្រទេសកម្ពុជា ដែល 440 គូ មកពីក្រចេះ 14គូ ពីខេត្តកំពងចាម៧គូ ពីព្រៃវែង១៣គូ ពីសៀមរាប៣១គូ កំពង់ឆ្នាំង៨១គូ កំពង់ធំ៤៧គូ កំពង់ស្ពឺ១០គូ ត្បូងឃ្មុំ១៦គូ បន្ទាយមានជ័យ៤គូ ពោធិ៍សាត់៦៣គូ ស្វាយរៀង៤២គូ និងខេត្តផ្សេងៗទៀត កាលពីព្រឹកថ្ងៃទី១៥ ខែ កក្កដានេះ ។

ក្នុងនោះដែរ គូស្នេហ៍ឈ្នះរង្វាន់ទឹកប្រាក់ ៥០០០ដុល្លារ មានចំនួន ៩រង្វាន់, ១០០០ដុល្លារ ៣៤គូ ម៉ាស៊ីនបោកគក់៨២រង្វាន់ ម៉ាស៊ីនត្រជាក់១៦៣រង្វាន់ និងទូរទស្សន៍ចំនួន១៥២រង្វាន់ បន្ទាប់ពីលទ្ធផលនៃការចាប់រង្វាន់លើកទី៤ បានប្រកាសជាផ្លូវការកាលពីដើមសប្តាហ៍មុន។

លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) តំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរិជីស បានចូលរួមអបអរសាទរ ដល់គូរស្វាមីភរិយាទាំង ៤៤០គូ ដែលមានសំណាងឈ្នះរង្វាន់ទាំងអស់នេះ ហើយលោកក៏សូមថ្លែងអំណរគុណដល់គូរស្នេហ៍ភរិយាថ្មីទាំងអស់ ដែលបានគាំទ្រទិញស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប និងភេសជ្ជៈផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ ជូនភ្ញៀវ ក្នុងអាពាហ៍ពិពាហ៍របស់ពួកគេកន្លងផងដែរ។

សូមបញ្ជាក់ កម្មវិធីចាប់រង្វាន់អាពាហ៍ពិពាហ៍នេះ នឹងធ្វើឡើងម្តងទៀត ជាលើកចុងក្រោយសម្រាប់ រដូវកាលឆ្នាំ២០១៩ នៅខែសីហា ទី១៥ខាងមុខនេះ ហើយចំនួនរង្វាន់នីមួយៗ គឺដូចទៅនឹង ចំនួនរង្វាន់ខាងលើនេះដែរ។

ដើម្បីចូល រួមមានឱកាសឈ្នះរង្វាន់ទាំងធំតូចទាំងអស់នេះ លោកអ្នកគ្រាន់តែជាវ ស្រាបៀរកម្ពុជាចំនួន ២៥ កេស លោកអ្នកនឹងទទួលបាន ៣ កេស បន្ថែម និង សន្លឹកឆ្នោត ១សន្លឹក ដើម្បីចូលរួមផ្សងសំណាង ឈ្នះរង្វាន់ណាមួយខាងលើនេះ៕