(ភ្នំពេញ)៖ លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អមដំណើរដោយលោក នង ពិសិដ្ឋ ប្រធានាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងលោក ឈួន តម្រា ប្រធានការិយាល័យបញ្ចាំ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី បើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីកាតព្វកិច្ចសម្រាប់អ្នកកាន់អាជ្ញាបណ្ណទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ដែលមាន១៥០ក្រុមហ៊ុន/សហគ្រាសចូលរួម។

ថ្លែងក្នុងឱកាសនោះ លោក ម៉ឺ វ៉ាន់ បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឡើងក្នុងគោលបំណងពីរ៖ ១-ចង់ដឹងពីសុខភាពរបស់វិស័យទទួលបញ្ចាំ និង២-បង្ហាញជូនឲ្យច្បាស់អំពីការអនុវត្តនូវកាតព្វកិច្ចនានា ដែលអ្នកមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនជៀសវាងការផាកពិន័យទៅថ្ងៃក្រោយ៕