(ភ្នំពេញ)៖ ដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួចចំណែកទ្រទ្រង់ដល់ដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា។ នេះបើតាមសេចក្តីអំពាវនាវរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ។
ក្នុងសេចក្តីអំពាវនាវបានបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិផ្លូវការ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបច្ចុប្បន្ន សម្តេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្តិយសផ្ទាល់របស់មូលនិធិ។ មូលនិធិនេះ បង្កើតទ្បើងក្នុងគោលបំណងកៀរគរមូលនិធិសប្បុរសធម៌ ដើម្បីរួមចំណែកទ្រទ្រង់កិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្នុងន័យនេះ និងដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយដូចខាងក្រោមដោយ មិនមានការបង់ថ្លៃសេវា៖
* ធនាគារកាណាឌីយ៉ា៖ 001-0004517348 (គណនីប្រាក់រៀល ), 001-0004517337 (គណនីប្រាក់ដុល្លារ)
* ធនាគារឯកទេស និងភ្នាក់ងារ Wing៖ 5559 (គណនីប្រាក់រៀល ), 5558 (គណនីប្រាក់ដុល្លារ)
* ធនាគារអេស៊ីលីដា៖ 0001-0341273813 (គណនីប្រាក់រៀល ), 0001-0341273824 (គណនីប្រាក់ដុល្លារ)
* ធនាគារ ABA៖ 000791704 (គណនីប្រាក់រៀល ), 000791702 (គណនីប្រាក់ដុល្លារ)
សូមជម្រាបជូនថា បច្ចុប្បន្នមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលសមាជិកពីរប្រភេទគឺ ១៖ សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០,០០០,០០០ រៀល ឬ ៥,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង២៖ សមាជិក គាំទ្រដោយបរិច្ចាគចាប់ពី ៥,០០០ រៀល ក្នុងមួយខែ ឬ ៦០,០០០ រៀល ក្នុងមួយឆ្នាំ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកលេខាធិការដា្ឋនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគារ ជាន់ផ្ទាល់ដី និងតាមរយៈទូរស័ព្ទលេខ៖០៦១ ៧០ ១១១១ និង ០៩៦ ៧០១ ១១១១៕