(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលនូវការបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ពាក់ព័ន្ធនឹងការលើកពេលប្រជុំគណៈគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ សប្តាហ៍នេះ។
ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង បានផ្សព្វផ្សាយថា ការលើកពេលប្រជុំគណៈរដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះ ទៅពេលក្រោយនោះ គឺដោយសារសុខភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ផៃ ស៊ីផាន បានអះអាងថា ការលើកពេលនេះជារឿងធម្មតាមួយ ប៉ុន្តែមិនមានពាក់ព័ន្ធជាមួយសុខភាពរបស់ សម្តេចនាយករដ្ឋមន្ត្រីនោះឡើយ៕