(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅវិមានសន្តិភាព។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។

របៀបវារៈដែលនឹងត្រូវលើកយកមកពិភាក្សា និងឆ្លងទាំង៣នោះរួមមាន៖

ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម

ទី២៖ សេចក្តីព្រាងគោលនយោបាយជាតិភាសាខ្មែរ។

និងទី៣៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ លើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី (OPCW) ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការ (OPCW)៕