(ភ្នំពេញ)៖ ក្រសួងផែនការ បានចេញផ្សាយនូវរបាយការណ៍ទាំងស្រុង នៃតួលេខបណ្ដោះអាសន្ន ជំរឿនទូទៅប្រជាជននៅប្រទេសកម្ពុជា ឆ្នាំ២០១៩ ដែលរៀបចំឡើងកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។
ក្នុងរបាយការណ៍បានបង្ហាញថា តាមតួលេខបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះ មានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។
ខាងក្រោមនេះជារបាយការណ៍ទាំងស្រុងនៃតួលេខបណ្ដោះអាសន្ន ជំរឿនទូទៅប្រជាជននៅប្រទេសកម្ពុជា ឆ្នាំ២០១៩៖