(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ សម្រាប់ថ្ងៃដំបូង ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានបញ្ចប់ហើយ ដោយដំណើរការក្នុងស្ថានភាពរលូន និងស្ងប់ស្ងាត់ល្អ បើទោះបីជាបេក្ខជនមួយចំនួនមានបញ្ហាសុខភាព ។

សម្រាប់ការប្រឡងបាក់ឌុបថ្ងៃដំបូងនេះ មានការប្រឡង៤មុខវិជ្ជាទាំងថ្នាក់វិទ្យាសាស្ត្រសង្គម និងនិងថ្នាក់វិទ្យាសាស្ត្ររួមមាន៖

* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិ។
* ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ជីវវិទ្យា។
* ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ភូមិវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស។
* ពេលរសៀល ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី១មុខវិជ្ជា៖ គីមីវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស។

ខាងក្រោមនេះ ជាកម្រងរូបភាព ក្នុងដំណើរការប្រឡងសញ្ញាបត្របាក់ឌុបថ្ងៃទី១៖