(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការអញ្ជើញទៅចូលរួម ខួបអនុស្សាវរីយ៍លើកទី២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ ធ្វើឡើង តបតាមការអញ្ជើញរបស់ លោក ទួរ ម៉ាតាន់ រូអាក់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ តំណាងមកពីបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសនិយាយភាសាព័រទុយហ្គាល់ ប្រទេសអូស្រ្តាលី និងអង្គការសហប្រជាជាតិ ក៏នឹងចូលរួមពិធីនោះដែរផងដែរ។
សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០០២ ក្រោយពីបានធ្វើការបោះឆ្នោតប្រជាមតិទាមទារឯករាជ្យ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៩៩៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖