(កោះកុង)៖ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះថា ផ្លូវជាតិលេខ៤៨ ត្រង់ចំណុចគីឡូម៉ែត្រ៤៥ ភូមិប្រលាន ឃុំកណ្តោលស្រុកបូទុមសាគរ ខេត្តកោះកុង ដែលបាក់ស្រុតដោយសារមានទឹកភ្លៀងជោគជាំ ត្រូវក្រុមការងារជំនាញ ជួសជុលរួចរាល់ហើយ ក្នុងលក្ខណៈបណ្តោះអាសន្ន និងអាចឲ្យរថយន្តតូចធំឆ្លងកាត់បានវិញធម្មតា។

លោកបានបញ្ជាក់បន្ថែមថា ការជួសជុលនេះក្រុមការងារជំនាញរបស់មន្ទីរសាធារណការ បានប្រើប្រាស់ខ្សាច់ និងថ្មអស់ជិត១០រថយន្ត ទើបអាចធ្វើចរាចបាន
ប៉ុន្តែក្រុមការងារនៅតែចុះពិនិត្យជាប់ដោយមិនមានធ្វេសប្រហែសឡើយ។

ប្រធានមន្ទីររូបនេះ ក៏បានអំពាវរនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបើកបរឆ្លងកាត់ចំណុចនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបើកបរសូមឲ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងការពារអាយុជីវិត៕