(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រកាសសម្រេចទទួលស្គាល់ «គណបក្សខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ បន្ទាប់ពីអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានស្នើសុំនីតិសម្បទានយោបាយនៅកម្ពុជាឡើងវិញ។

តាមប្រកាសរបស់ក្រសួងមហាផ្ទៃ គណបក្សខ្មែរអភិរក្សនិយម មានអក្សរកាត់ «គ.ខ.អ» និងមានអាសយដ្ឋានដ្ឋានស្ថិតនៅភូមិត្នោតជ្រុំទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា លោក រៀល ខេមរិន្ទ បន្ទាប់ពីត្រឡប់ចូកស្រុកខ្មែរវិញ បានសុំសិទ្ធិធ្វើនយោបាយពីរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ នៅអំលុងខែមីនា ឆ្នាំ២០១៩ និងបានប្រកាសថាខ្លួននឹងបង្កើតគណបក្សនយោបាយថ្មីមួយ លែងងាកក្រោយត្រឡប់រកអតីតគណបក្សសង្គ្រោះជាតិទៀតហើយ ទោះបីបុគ្គលរូបនេះធ្លាប់ជាសមាជិកអតីតគណបក្សប្រឆាំងក៏ដោយ។

ខាងក្រោមនេះជាប្រកាសរបស់ក្រសួងមហាផ្ទៃ៖