(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (តុលាការខ្មែរក្រហម) បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការតែងតាំងសហព្រះរាជអាជ្ញាអន្ដរជាតិថ្មី លោកស្រី Brenda J.HOLLIS (ជនជាតិអាមេរិក) ជំនួសលោក Nicholas Koumjian ដែលត្រូវបានបញ្ចប់តំណែងកាលពីពេលកន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានតែងតាំងលោកស្រី Brenda J.HOLLIS ជាសហព្រះរាជអាជ្ញាអន្ដរជាតិថ្មី នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។
គួរជម្រាបថា លោកស្រី Brenda J.HOLLIS បានទទួលការតែងតាំងជាសហព្រះរាជអាជ្ញាអន្ដរជាតិបម្រុង នៅឆ្នាំ២០១៥។ លោកស្រីបានបំពេញការងារ ជារដ្ឋអាជ្ញា នៅតុលាការពិសេសសម្រាប់ប្រទេសសេរ៉ាឡេអូន សម្រាប់កិច្ចការដែលនៅសេសសល់ តុលាការពិសេសសម្រាប់ប្រទេសសេរ៉ាឡេអូ ពីខែកុម្ភៈ ឆ្នាំ២០១០ រហូតដល់ខែសីហា ឆ្នាំ២០១៩ ដែលពីមុននោះ លោកស្រីក៏ធ្លាប់បំពេញការងារជាប្រធានក្រុមមេធាវី ផ្នែកជំនុំជម្រះ ដែលទទួលខុសត្រូវដឹកនាំការចោទប្រកាន់ អតីតប្រធានាធិបតីប្រទេសលីបេរីយ៉ា Charles Taylor ដែរ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមាននៅខាងក្រោមនេះ៖