(កំពង់ស្ពឺ)៖ សមត្ថកិច្ចកិច្ចខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ បានចាប់ខ្លួនមនុស្ស២នាក់ ដែលគេស្គាល់ថា ជាអតីតអនុប្រធានប្រតិបត្តិបក្សសង្គ្រោះជាតិ (CNRP) ២រូបនៅខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ «ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលប្រព្រឹត្តនៅភូមិដូនពេញ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនទាំង២នាក់នោះមានឈ្មោះ អ៊ុ យ៉ុង ភេទប្រុស អាយុ៦១ឆ្នាំ និង ឈ្មោះ ពុយ តាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់តុលាការខេត្តកំពង់ស្ពឺ៕