(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងអនុម័តលើ របៀបវារៈចំនួន២។ នេះបើតាមការប្រកាសរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនោះមានរបៀបវារៈដូចខាងក្រោម៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព។
២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ កិច្ចព្រមព្រៀងស្តីពីផលស្ដុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយនៃអង្គការសហប្រជាជាតិ៕