(បន្ទាយមានជ័យ)៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ លោក ហុង សំចិត្រ អាយុ៤៧ឆ្នាំ រស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី អតីតជាអនុប្រធានប្រតិបត្តិស្រុកមង្គលបុរី បានចេញមកប្រកាសមិនចូលរួមរាល់ផែនការក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៊ី។
ថ្លែងនៅចំពោះអធិការនគរបាលស្រុកមង្គលបូរី លោក ហុង សំចិត្រ បានបញ្ជាក់ និងធ្វើកិច្ចសន្យាមិនចូលរួមរាប់សកម្មភាពដែលជាផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី មានគោលដៅចង់ធ្វើរដ្ឋប្រហារ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក ហុង សំចិត្រ បានបញ្ជាក់ពីបំណងសំខាន់ៗចំនួន ៤រួមមាន៖
*ទី១៖ រាល់សកម្មភាព ទស្សនៈ និងជំហរដែលពាក់ព័ន្ធជាមួយអតីតគណបក្សសង្គ្រោះជាតិ លោកនឹងមិនចូលរួមធ្វើសកម្មភាពជាមួយដាច់ខាត
*ទី២៖ រាល់សកម្មភាពកៀងគរមនុស្សឲ្យចូលរួមទទួលទណ្ឌិត សម រង្សី នៅថ្ងៃទី ៩ វិច្ឆិកា និងសកម្មភាពផ្សេងៗ លោកនឹងមិនចូលរួមធ្វើសកម្មភាពជាមួយដាច់ខាត
*ទី៣៖ រាល់ព័ត៌មានដែលទាក់ទង និងសកម្មភាពខុសច្បាប់ និងសកម្មភាពប្រមូលផ្តុំ ឬញុះញង់ឲ្យទទួលទណ្ឌិត សម រង្សី ថ្ងៃទី៩ វិច្ឆិកា ២០១៩ លោកសូមរាយការជូនសមត្ថកិច្ច ឲ្យទាន់ពេលវេលា
*ទី៤៖ បើសិនលោក មិនគោរពតាមកិច្ចសន្យាខាងលើ លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់។
សូមអាន និងស្តាប់ការលើកឡើងរបស់លោក ហុង សំចិត្រ ខាងក្រោមនេះ៖