(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាមន្រ្តីជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាជនកម្ពុជា សូមគាំទ្រចំពោះអត្ថបទជាលិខិតមិត្តអ្នកអានមួយ ដែលបានចុះផ្សាយនៅលើបណ្តាញព័ត៌មាន Fresh News មានចំណងជើងថា រដ្ឋាភិបាល បក្សប្រជាជនគួរកាត់ «សាច់ដំបៅមហារីក សម រង្ស៊ី» គ្រវាត់ចោលត្រឹមថ្ងៃ៩ វិច្ឆិកា។
បន្ទាប់ពីបានអានអត្ថបទរបស់ Fresh News ដែលចេញផ្សាយអត្ថបទលិខិតមិត្តអ្នកអាន៖ រដ្ឋាភិបាលបក្សប្រជាជនគួរកាត់ «សាច់ដំបៅមហារីក សម រង្ស៊ី» គ្រវាត់ចោលត្រឹមថ្ងៃ ៩ វិច្ឆិកា នៅវេលាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩រួចមក, នៅរសៀលថ្ងៃទី២៩ ខែតុលានេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានឯកភាព និងគាំទ្រពេញទំហឹងចំពោះការចេញផ្សាយអត្ថបទដ៏មានខ្លឹមសារ ដ៏ជ្រាលជ្រៅនេះ។
សម្រាប់អត្ថបទលិខិតមិត្តអ្នកអាននេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានគាំទ្រចាប់ពីចំណុចទី១ ដល់ចំណុចទី៥ ដែលការអនុវត្តតាមក្នុងខ្លឹមសារនេះទើបយើងរក្សាសន្តិភាព ការអភិវឌ្ឍន៍ បានយូរអង្វែងទៅថ្ងៃអនាគត ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍ បានកោតសរសើរដល់អ្នកនិពន្ធអត្ថបទនេះ ដែលបានតាក់តែងខ្លឹមសារប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅដល់មិត្តអ្នកអាន និងសូមអរគុណដល់បណ្តាញព័ត៌មាន Fresh News ដែលបានយកអត្ថបទនេះមកចុះផ្សាយជូនសាធារណជនឲ្យបានជ្រាប និងយល់ដឹងបន្ថែម៕