(ប៉ៃលិន)៖ ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ នាព្រឹកថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានចាត់ទុកថា គុណតម្លៃនៃសន្តិភាពនាំមកនូវឱកាសសិក្សាគ្រប់គ្រាន់ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់មុខជំនាញ បើគ្មានសន្តិភាពមិនបាច់និយាយពីការអភិវឌ្ឍ និងសិក្សានោះទេ។

លោកថា «ដូច្នេះយើងរួមគ្នាការពារសន្តិភាពនេះ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្តក្រោមនយោបាយឈ្នះឈ្នះ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបការងារចិញ្ចឹមជីវិត ព្រមទាំងមានឱកាសគ្រប់គ្រាន់ក្នុងការដើរហើរ និងសិក្សាលើមុខជំនាញ ដូច្នេះហើយសូមឲ្យយុវជន សិស្សានុសិស្ស គ្រប់រូប ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យឲ្យបានច្បាសលាស់ ដើម្បីឲ្យមានចំណេះជំនាញ ប្រកបដោយគុណភាព ដើម្បីក្លាយខ្លួនជាអ្នកបន្តវេណន្តដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងពេលសុខសន្តិភាព ស្របតាមក្រសួងអប់រំយុវជននឹងកីឡា ក៏ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

លោកបន្តថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ដោយបានកសាងសាលារៀននៅគ្រប់កំរិត ចាប់ពីទីប្រជុំជនរហូតដល់មូលដ្ឋានជនបទ ក្នុងការរួមចំណែក បណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាពទេពកោសល្យផលិតភាព សក្តានុពល មានសីលធម៌ និងមានសមត្ថភាពគ្រប់គ្រាន់ សំរាប់បន្តវេនក្នុងការ កសាងអភិវឌ្ឍន៍ ប្រទេសឱ្យបានរីកចំរើន»

លោកក៏បានជំរុញ ដល់លោកគ្រូ អ្នកគ្រូ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការបង្ហាត់បង្រៀន បណ្តុះបណ្តាលចំណេះជំនាញឲ្យទៀងទាត់ ដល់សិស្សានុសិស្ស ឲ្យបានកាន់ថែល្អថែមទៀត ឆ្លើយតបទៅនឹងវិស័យអប់រំ ក៏ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានក្រៀនរំលឹកដាសតឿនដល់សិស្សានុសិស្សទាំងអស់ត្រូវចេះស្រសាញ់ខ្លួន ស្រលាញ់ឱពុកម្តាយ និងស្រឡាញ់អនាគតដ៏រុងរឿង គឺនៅឲ្យឆ្ងាយពីគ្រឿងញៀន គោរព ច្បាប់ចរាចរណ៏ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុវត្ថិភាពរក្សាបាននូវសេចក្តីថ្លៃថ្នូរ ដល់សង្គមជាតិ យើងទាំងមូល ហើយអាតាបិតាសហគមន៍ និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ត្រូវចូលរួមឲ្យ សកម្មក្នុងការជួយអប់រំ កូនចៅឲ្យបានល្អ ទាំងផ្នែក អនាម័យសុខភាព ចំណេះដឹង និងសីលធម៌ ពិសេសលើកទឹកចិត្តកូនចៅឲ្យមកសាលារៀនឲ្យខិតខំរៀន សូត្រ គោរពវិន័យ នឹងស្តា រប់ការណែនាំពីលោកគ្រូ អ្នកគ្រូ។

សូមបញ្ជាក់ថា ឆ្នាំសិក្សា២០១៨-២០១៩ នៅខេត្តប៉ៃលិន សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិស្មើនឹង ៨៧,៥៥%, សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្មើរនឹង ៥៨,៩០% និងសិស្សឆ្លងភូមិសិក្សាពីបឋមសិក្សាទៅធម្យមសិក្សាមឋមភូមិស្មើរនឹង ៩០,៤៥%។

អនុវត្តន៍តាមកម្មវិធីសិក្សាសម្រេចបាន៩៧%។ ដោយឡែក ឆ្នាំសិក្សាថ្មី២០១៩-២០២០នេះ គ្រឹះស្ថានសិក្សាទូទាំងខេត្ត និងដំណើរការរៀនមានដូចជា៖១/មធ្យមសិក្សា ចំនួន០៩ កន្លែង ក្នុងនោះវិទ្យាល័យចំនួន០២ និងអនុវិទ្យាល័យចំនួ ន០៧កន្លែង ដែលមានសិស្ស សរុប ៤៩៦៣នាក់ ស្រី២៦៥៦នាក់។ ទី២/មត្តេយ្យសិក្សាចំនួន ២៥សាលា ដែលមានសិស្សសរុប ១០៦១នាក់ ស្រី៥៤៥នាក់។ ទី៣/មត្តេយ្យសហគមន៍ចំនួន ១១កន្លែង ដែលមានសិស្សសរុប ២៦៦នាក់ ស្រី១៣៦នាក់។ ទី៤/មត្តេយ្យសិក្សាឯកជនមានចំនួន ០៩សាលា ដែលមានសិស្សសរុប ៧១៨នាក់ ស្រី៣៣៥នាក់។ ទី៥/បឋមសិក្សាឯកជនមានចំនួន ១២សាលា ដែលមានសិស្សសរុប ២២៤៩នាក់ ស្រី១០៩៤នាក់។ សិស្សមត្តេយ្យចូលរួមថ្មី ចំនួន ៦១២នាក់ ស្រី៣១៧នាក់ និងសិស្សថ្មីគ្រប់អាយុ០៦ឆ្នាំ ឫ៧០ខែ ចុះឈ្មោះចូលរៀនចំនួន ៩៦០ នាក់ស្រី៤៥០នាក់។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានប្រគល់ប័ណ្ណសសើរដល់សិស្ស ដែលទទួលជ័យលាភី ចាប់ពីចំណាប់ថ្នាក់លេខ០១ រហូតដល់លេខ០៥ ។ ចំពោះលោកគ្រូអ្នកគ្រូចំនួន ៤៨នាក់ក្នុងមួយម្នាក់ៗ ទទួលបានថវិការ២ម៉ឺន រៀល ចំណែកសិស្សានុសិស្សចំនួន៨៨៤នាក់ ដែលក្នុង១ម្នាក់ៗ ទទួលបានសៀវភៅ១ ក្បាលប៊ិច១ដើម។ ដោយឡែក នាយកសាលាវិញគឺទទួលបានចំនួន ១លានរៀល ដើម្បីចាត់ចែងរៀបចំកម្ម វិធី ផងដែរ៕