(ភ្នំពេញ)៖ លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅឧកញ៉ា ខ្នា បានចេញមុខធ្វើការបដិសេធថា ឈ្មោះម៉ាន់ ដាវីដ ដែលបណ្ដាញព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម Facebook មួយចំនួនធ្វើការផ្សព្វផ្សាយថា ជាកូនប្រសាររបស់លោកនោះ តាមពិតមិនមែនទេ ដោយលោកមានកូនប្រសារតែម្នាក់គត់ ឈ្មោះ ទ្រីវ គង់ហេង ជាអ្នករកស៊ីធម្មតា មិនមានក្របខណ្ឌជាមន្រ្តី សមត្ថកិច្ចនោះឡើយ។

លោកឧកញ៉ា លឹម ប៊ុណ្ណា បានធ្វើការបដិសេធយ៉ាងដូច្នេះ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ មានព័ត៌មាន និងបណ្ដាញសង្គម Facebook មួយចំនួនបានធ្វើការផ្សព្វផ្សាយចោទប្រកាន់ថាឈ្មោះ ម៉ាន់ ដាវីដ ជាកូនប្រសាររបស់លោក។

លោកឧកញ៉ា លឹម ប៊ុណ្ណា បានអះអាងថា លោកគ្មានកូនប្រសារប្រុសឈ្មោះ ម៉ាន់ ដាវីដ នោះទេ កូនប្រសារប្រុសរបស់លោកមានតែម្នាក់គត់ គឺឈ្មោះ ទ្រីវ គង់ហេង មានមុខរបរជាអ្នករកស៊ីធម្មតា មិនមែនជាមន្ត្រី អ.ហ ឬមានឈ្មោះនៅក្នុងក្របខណ្ឌរដ្ឋនោះឡើយ។

ដូច្នេះសូមបងប្អូនសាធារណជនមេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំ៕