(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដាក់ចំណុចស្នូលចំនួន៥ ដែលជាយុទ្ធសាស្ត្រអនុវត្តរួម ហើយដែលកម្ពុជាត្រូវផ្តោតការ យកចិត្តទុកដាក់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យជំរុញឲ្យប្រទេសជាតិបន្តអភិវឌ្ឍន៍ រុងរឿងខ្លាំងឡើងថែមទៀត។

ការប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រស្នូលទាំង៥នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

យុទ្ធសាស្ត្រស្នូលទាំង៥ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន រួមមាន៖

ទី១៖ ការបន្តពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់វិធានការច្បាប់, ការញរសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស, លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីបង្កើតនូវបរិយាកាសនយោបាយ និងសន្តិសុខអនុគ្រោះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងរយៈពេលវែង ។

ទី២៖ ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ រយៈពេលវែងក្នុងរង្វង់ ៧% និងការកាត់បន្ថយភាពក្រីក្រឱ្យ បានកាន់តែទាបក្រោម១០%។

ទី៣៖ ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចជនបទ សំដៅលើកកម្ពស់ស្ថានភាព សេដ្ឋកិច្ចនៅសហគមន៍ជនបទ តាមរយៈការសម្របសម្រួលរៀបចំផែនការ និងការអនុវត្តកម្មវិធី ជាមួយស្ថាប័នញក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការបង្កើនផលិតភាព និង ពិពិធកម្មវិស័យកសិកម្ម, ការអភិវឌ្ឍកសិឧស្សាហកម្ម ការស្តារឡើងវិញ និងការកសាងបណ្តាញផ្លូវជនបទ ព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស, មុខវិជ្ជាជីវៈ និងសេវាសុខភាព នៅតំបន់ជនបទ ។

ទី៤៖ ការបន្តពង្រឹងការសម្របសម្រួលញណិជ្ជកម្ម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងទីផ្សារឤស៊ាន និងក្នុងមហាអនុតំបន់ទន្លេមេគង្គ និង តំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម និងកម្មវិធីអភិវឌ្ឍនានារបស់ខ្លួន សម្រាប់វិស័យមួយចំនួន រួមមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែ និង ព្រលានយន្តហោះ, ការអភិវឌ្ឍវិស័យឯកជន ជាពិសេសការរៀបចំផែនការ និង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ការសម្របសម្រួលការធ្វើញណិជ្ជកម្ម និងវិស័យឧស្សាហកម្ម, ការបង្កើតលក្ខខណ្ឌចាំបាច់នានា ដើម្បីធ្វើសមាហរណកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យមិនរៀបរយ ទៅក្នុងសេដ្ឋកិច្ចរៀបរយវិញ ។

ទី៥៖ ការបន្តពង្រឹងសមត្ថភាពស្ថាប័នរាជរដ្ឋាភិបាល តាមរយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវប្បធម៌តម្លាភាព និងគណនេយ្យភាព។ រៀបចំ និង អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពនៅគ្រប់ស្ថាប័នសាធារណៈឱ្យ បានទូលំទូលាយ ដើម្បីធានានូវប្រសិទ្ធភាពនៃសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា គឺការកែទម្រង់អភិបាលកិច្ច ដើម្បីបន្តធានាឲ្យមានការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ បច្ចុប្បន្នទោះបីកម្ពុជាមានមូលដ្ឋានគាំទ្ររឹងមាំយ៉ាងណាក្តី ក៏ប៉ុន្តែនៅមានការងារត្រូវបន្តយកចិត្តទុកដាក់ និងដោះសា្រយបន្ថែមទៀត ជាពិសេសបញ្ហាប្រឈមមួយចំនួនដែលមិនទានសម្រេចបានស្របតាមផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨កន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានអំញវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅគ្រប់ក្រសួង-ស្ថាប័ន, កងកម្លាំងប្រដាប់ឤវុធ និងឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ដៃគូអភិវឌ្ឍ, សង្គមស៊ីវិល, អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន សូមបន្តផ្តល់កិច្ចសហការ និងការគាំទ្រគ្រប់បែបយ៉ាង ឱ្យកាន់តែសកម្ម ដើម្បីក្រសួងផែនការឤចដំណើរការតាមដាន ត្រួតពិនិត្យការអនុវត្ត និងរៀបចំគោលនយោបាយជាតិ ត្រួតពិនិត្យ និងវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕