(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់២០នាក់។
ដោយឡែក រយៈពេល៣ថ្ងៃ នេះព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ៣៦លើក បណ្ដាលឲ្យស្លាប់១០នាក់ និងរងរបួស៧៧នាក់ ក្នុងនោះរបួសស្រាល២៨នាក់ និងរបួសធ្ងន់៤៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៣៦លើកនេះ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់៕