(ភ្នំពេញ)៖ របាយការណ៍ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល១០ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករចំនួន៤៥៧,៩៤០តោន កើនឡើងជាង៥ភាគរយ។
របាយការណ៍បានគូសបញ្ជាក់ថា ប្រទេសចិន នៅតែនាំមុខគេ ក្នុងការទិញអង្ករពីកម្ពុជា ដោយរយៈពេល១០ខែមកនេះ ចិនបានទិញអង្ករពីកម្ពុជា ជាង១៧ម៉ឺនតោន, ប្រទេសបារាំង ជាង៦ម៉ឺនតោន, ប្រទេសម៉ាឡេស៊ីជិត២.៥ម៉ឺនតោន និងប្រទេស Gabon ជាង២ម៉ឺនតោន។
ខាងក្រោមនេះ ជារបាយការណ៍ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលមានខ្លឹមសារទាំងស្រុង៖