(ភ្នំពេញ)៖ លោក កូយ សៅ អនុប្រធាន និងជាចៅក្រមសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឱ្យដោះលែង ជនត្រូវចោទ ១៩រូបទៀត ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេលង់ខ្លួនតាមការញុះញង់រ ចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី និងបក្ខពួក រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន។
តាមដីការបស់លោក កូយ សៅ បានឱ្យដឹងថា ជនត្រូវចោទទាំង១០រូបនោះ រួមមាន៖ ទី១៖ ឃិន សុខហៀង អាយុ៥១ឆ្នាំ រស់នៅខណ្ឌច្បារអំពៅ, ទី២៖ឈ្មោះ ស្រី ច័ន្ទតារា អាយុ៦០ឆ្នាំ រស់នៅខណ្ឌសែនសុខ, ទី៣៖ឈ្មោះ ស៊ឹម គឹមលៀង អាយុ៤៣ឆ្នាំ រស់នៅខេត្តកណ្ដាល, ទី៤៖ឈ្មោះ ជា ជីវ អាយុ៣៨ឆ្នាំ រស់នៅខេត្តបាត់ដំបង, ទី៥៖ឈ្មោះ ហួត ចិន្ដា ភេទស្រី អាយុ៥១ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ទី៦៖ឈ្មោះ សុខ ផាត អាយុ៦១ឆ្នាំ រស់នៅខេត្តបាត់ដំបង, ទី៧៖ឈ្មោះ ទុំ ប៊ុនថន ហៅសុខ អាយុ៤៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ទី៨៖ឈ្មោះ លាង ប៊ុនថន ហៅតាស្វិត អាយុ៣១ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត, ទី៩៖ឈ្មោះ យូ ចាន់ធានី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខេត្តកណ្ដាល, ទី១០៖ឈ្មោះ ស៊ឹម វុទ្ធី អាយុ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ទី១១៖ឈ្មោះ ទិត្យ សូផាត ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ទី១២៖ឈ្មោះ ឌឹម សារឿន អាយុ៤៦ឆ្នាំ រស់នៅខេត្តបាត់ដំបង, ទី១៣៖ឈ្មោះ ប៊ូ សុអឿន ហៅ ប៊ូ សុខឃាង អាយុ៣៣ឆ្នាំ រស់នៅខេត្តកណ្ដាល, ទី១៤៖ឈ្មោះ ឈួន សារ៉េត អាយុ៥៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ទី១៥៖ឈ្មោះ ឡី សុខុន អាយុ៤៤ឆ្នាំ រស់នៅខេត្តបាត់ដំបង, ទី១៦៖ឈ្មោះ នៅ វិចិត្រ ហៅពៅ អាយុ៤៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ទី១៧៖ឈ្មោះ ហេង ច័ន្ទសុទ្ធី អាយុ៦៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ទី១៨៖ឈ្មោះ ម៉ែន យ៉ន អាយុ៦០ឆ្នាំ រស់នៅខេត្តបាត់ដំបង, ទី១៩៖ឈ្មោះ រស់ ប៊ុនថាន ហៅរ៉ាន់ អាយុ៤៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីល្ងាចមិញ តុលាការក៏បានចេញដីកាបង្គាប់ឲ្យដោះលែងជនត្រូវចោទចំនួន ១០នាក់ផងដែរ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
ការបង្គាប់ឱ្យដោះលែងជនត្រូវចោទទាំងនេះ បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឲ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។
ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ៕