(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានសេចក្ដីជូនដំណឹងពីការលើកពេល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដោយលើកទៅពេលក្រោយវិញ។
ក្នុងសេចក្ដីជូនដំណឹងរបស់ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ មិនទាន់បញ្ជាក់ថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃណានោះទេ ក្រោយការប្រកាសលើកពេលនេះ៕