(ភ្នំពេញ)៖ ក្រុមហ៊ុនម៉ូតូ GPX កម្ពុជា បានរៀបចំពិធីសម្ពោធម៉ូឌែលម៉ូតូថ្មី GPX POPz 125cc ស៊េរីឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានភ្ងៀវកិត្តិយស ចូលរួមក្នុងកម្មវិធីនេះរហូតជិតដល់១០០០នាក់។

GPX POPz 125cc ជាម៉ូឌែលម៉ូតូប្រភេទគ្រួសារដំបូងបំផុតរបស់ក្រុមហ៊ុនម៉ូតូ GPX ដែលបានបើកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ គឺជាជំហានដ៏ធំបំផុតមួយរបស់ GPX ក្នុងការជ្រៀតចូលក្នុងទីផ្សារម៉ូតូប្រើប្រាស់សម្រាប់គ្រួសារ ដោយសារតែតាំងពីដើមមកទីផ្សារសំខាន់របស់ក្រុមហ៊ុនម៉ូតូ បានផ្ដោតតែលើម៉ូតូប្រភេទស្ពត។

ដូច្នេះ ការមកដល់នៅម៉ូឌែលថ្មី POPz 125ccនេះ ដែលផ្ដោតទៅលើយុវវ័យជំនាន់ថ្មី បានទទួលបានការចាប់អារម្មណ៍ខ្ពស់ ជាមួយរូបទាក់ទាញទៅលើពណ៌ចម្រុះបែបស៊ីវិល័យ ទាន់សម័យ ឆើតឆាយ និងភាពមាំធន់ គុណភាពល្អ។

ម៉ូឌែល POPz 125cc មាន៥ពណ៌ គឺពណ៌ក្រហម ពណ៌ស ជាស្តាយបែប Luxury Style និងពណ៌ទឹកក្រូច ពណ៌ផ្កាឈូក ពណ៌ផ្ទៃមេឃ ជាស្តាយបែប Fashion Style ហើយលក់ចេញក្នុងតម្លៃ ១,៥៨០ដុល្លារ។

បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ១ ជាផលិតផលថៃក្នុងស្រុក ដែលមានតំណាងចែកចាយច្រើនជាង៣០០សាខា នៅប្រទេសថៃ និង៧ ប្រទេសជាដៃគូសហការមានដូចជា កម្ពុជា, វៀតណាម, នេប៉ាល់, បង់ក្លាដែស, បម៉ាឡេស៊ី, ប្រទេសហុងកុង និង ប្រទេសជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់ម៉ូឌែលម៉ូតូរបស់ GPX គឺរចនារូបរាងដ៏ប្រណីត ឡូយឥតខ្ចោះ សក្កិសមបំផុត ដែលប្រាកដជានាំលោកអ្នកមកជាមួយអារម្មណ៍ថ្មីប្លែក ប្រសិនបើអ្នកកំពុងតែចង់ផ្លាស់ប្តូររបត់ជីវិតថ្មី និងទាន់សម័យ។

កម្មវិធីបើកសម្ពោធនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនប្រេងម៉ាស៊ីន Motul, ក្រុមហ៊ុនសំបកកង់ Pirelli, និងក្រុមហ៊ុនភេសជ្ជៈ Pokka៕