(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រសួងសន្តិសុខសាធារណៈចិន ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង និងខេត្តយូណាន។

ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការអញ្ជេីញអមដំណេីរ ដោយតំណាងក្រសួងស្ថាប័ន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សូមបញ្ជាក់ថា គោលបំណងធំៗចំនួន២ ក្នុងដំណើរទស្សនកិច្ចនេះ រួមមាន៖

១៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ រវាងកម្ពុជា និងចិន។
២៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យគ្រឿងញៀន រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន៕