(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អតីតអភិបាលខណ្ឌដង្កោ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងលោក នុត ពុធដារ៉ា ជាអភិបាលរង ខេត្តក្រចេះជាផ្លូវការ  ក្រោយពីចប់អាណត្តិទី២របស់លោកនៅក្នុងខណ្ឌដង្កោ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

សូមជំរាបថា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌដង្កោ មានរៀបចំពិធីប្រកាសផ្លាស់ប្ដូរអភិបាលខណ្ឌថ្មី ដោយលោកស្រី គឹម ញឹប អភិបាលរងជំនួសលោក នុត ពុធដារ៉ា ដែលត្រូវចប់អាណត្តិទី២។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។ នៅក្នុងពិធីនោះ ក៏មានការប្រកាសតែងតាំងអភិបាលរងខណ្ឌម្នាក់ផងដែរ គឺលោក ទុយ ច័ន្ទ៕