(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ចុងសប្ដាហ៍នេះ បុរីភ្នំពេញថ្មី នឹងរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងថ្មី «អេលីតផាកទី១ និងអេលីតផាកទី២» មានទីតាំងស្ថិតនៅភូមិព្រៃទា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើផ្ទៃដីសរុបប្រមាណ២៥ហិតា ដែលមានផ្ទះសរុបជិត ១,០០០ខ្នង ។ ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុននឹងមានលក់បញ្ចុះតម្លៃពិសេស ៩% និងបញ្ចុះតម្លៃបន្ថែមរហូតដល់ ១០,០០០ដុល្លារទៀតផង ។

គម្រោងថ្មីនេះ ក្រុមហ៊ុនបានជ្រើសរើសទីតាំងភូមិសាស្ដ្រដ៏ល្អសម្រាប់សាងសង់ ដែលជាតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ។ ពិសេសគម្រោង «អេលីតផាកទី១ និងទី២» ស្ថិតលើបណ្ដោយ ៩២ (ឬផ្លូវក្រាំជ្រៃ) ចេញពីពីផ្សារទំនើបអ៊ីអនទី២ ចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រប៉ុណ្ណោះ ។ ម្យ៉ាងផ្លូវនេះ តភ្ជាប់ជាមួយផ្លូវលេខ ២០១១ ឬផ្លូវឩកញ៉ាទ្រីហេង រហូតដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាផ្លូវយុទ្ធសាស្រ្ត អាចជួយសម្រួលចរាចរណ៏ ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌឬស្សីកែង និងតំបន់ជុំវិញ ក្នុងការធ្វើតំណើរចេញចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬផ្លូវជាតិលេខ៣ ឬផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ទៀតផង ។

សម្រាប់គម្រោងរបស់បុរីភ្នំពេញថ្មីនេះដែរ ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋាន លំនៅដ្ឋានរស់នៅដ៏ល្អរួចជាស្រេច ដោយមានការចាក់ផ្លូវបេតុងធំទូលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ អមដោយសួនច្បារមានដើមឈើធំៗស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ ។ ចំពោះគម្រោងបុរីភ្នំពេញថ្មី «អេលីតផាក១ និង២» គឺមានជម្រើសជាច្រើន សម្រាប់អតិថិជនជ្រើសរើស រួមមានផ្ទះល្វែង, វីឡាកូនកាត់, វីឡាភ្លោះ, វីឡាឃ្វីន, វីឡាឃីង ហើយក៏ដីឡូតិ៍ទំហំ ២០ម៉ែត្រ x ៣០ ម៉ែត្រ សម្រាប់លក់ឲ្យអតិថិជន ដែលត្រូវការសាងសង់ផ្ទះ ឬវីឡាដោយខ្លួនឯងផងដែរ ។

សម្រាប់អតិថិជន ដែលកក់ផ្ទះ ១ល្វែងក្នុងថ្ងៃពិសេសនេះ នឹងទទួលបាននូវការបញ្ចុះតំលៃដល់ទៅ ៩% ភ្លាម និងទទួលបានការបញ្ចុះបន្ថែមចាប់ពី ៣,០០០ដុល្លារ, ៥,០០០ដុល្លារ រហូតដល់ ១០,០០០ដុល្លារ សម្រាប់ផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល ។ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ សូមរួសរាន់ទំនាក់ទំនងទូរស័ព្ទលេខ៖ 012719559, 012933666, 012260123 ៕